លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត រួមជាមួយ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធាន អ.ន.ក ខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៥៦លានរៀល ជូនដល់គ្រួសារសពសមាជិកចំនួន ១៤គ្រួសារ។ ក្នុងនោះ ស្រុករលាប្អៀរ ៧គ្រួសារ, ស្រុកកំពង់ត្រឡាច ៣គ្រួសារ, ស្រុកទឹកផុស ២គ្រួសារ, ស្រុកជលគីរី ១គ្រួសារ និងស្រុកសាមគ្គីមានជ័យ ១គ្រួសារ៕