អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ២៤.០០០.០០០ រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ រួមនឹងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារសពសមាជិកសមាគម ចំនួន ៦គ្រួសារ។ ដោយក្នុងមួយគ្រួសារទទួលបានថវិកា៤លានរៀល អង្ករចំនួន ១៥០គីឡូក្រាម, មី ៣កេស,ត្រីខ៣យួរ, ទឹកត្រី ៣យួរ, ទឹកស៊ីអ៉ីវ ៣យួរ, មុងចំនួន ៣៕