អ.ន.ក. ខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារពិការ ទីទ័លក្រ ចំនួន ៤០គ្រួសារ

អ.ន.ក. ខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារពិការ ទីទ័លក្រ ចំនួន ៤០គ្រួសារ

25 សីហា 2026
1 នាទីអាន

ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា អនុប្រធានប្រចាំការ គណៈកម្មាធិការសមាគមយុទ្ធជន និង និវត្តជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំ ក្រុមការងារយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋពិការ និងជួបការលំបាកចំនួន ៤០គ្រួសារ ព្រមទាំង អាជ្ញាធរភូមិទាំង៧ និងរដ្ឋបាលឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

អំណោយទាំងនោះរួមមាន រទេះរុញជនពិការ ចំនួន ២គ្រឿង, ស៉ីម៉ង់ត៍ ២តោន, ស័ង្កសី    ៥០០សន្លឹក, អង្ករ ១,០០០គីឡូក្រាម, មី ៤០កេស, ត្រីខ ៤០យួរ, ទឹកត្រី ៤០យួរ, ទឹកស៊ីអ៉ីវ ៤០យួរ, មុង ៤០ រួមនឹងថវិកា ចំនួន ៧៨០,០០០រៀល។  ក្នុងនោះឧបត្ថម្ភប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ថវិកា ៤០០,០០០រៀល មេភូមិ អនុភូមិ ទាំង៧ ក្នុងឃុំក្រាំងស្គារ ថវិកា ២៨០,០០០រៀល, ប្រជាការពារថវិកា  ១០០,០០០រៀល៕

ចែករំលែកអត្ថបទនេះ