អ.ន.ក. ខេត្តកំពង់ឆ្នាំងនាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន ២គ្រួសារ

អ.ន.ក. ខេត្តកំពង់ឆ្នាំងនាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន ២គ្រួសារ

28 មករា 2026
1 នាទីអាន

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានសមាគមខេត្ត បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៨.០០០.០០០រៀល (ប្រាំបីលានរៀល) និងលិខិតចូលរួមរំលែកមរណទុក្ខជូនដល់គ្រួសារសពសមាជិកសមាគមចំនួន ២គ្រួសារ នៅក្រុងកំពង់ឆ្នាំង។

ក្នុងនោះ ទី១ ឈ្មោះ សោម ចាន់ណារ៉ា អាយុ ៧៦ឆ្នាំ ទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងទី២ ឈ្មោះ បឿ គឿន អាយុ ៧២ឆ្នាំ ទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។

ចែករំលែកអត្ថបទនេះ