អ.ន.ក.ស្រុកអូររាំងឪ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
17 មិថុនា 2026
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន និង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជា អនុប្រធាន អ.ន.ក. ខេត្តកំពង់ឆ្នាំង បានដឹកនាំការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ២០.០០០.០០០រៀល ជូនដល់គ្រួសារសពសមាជិកចំនួន ៥គ្រួសារ ឈ្មោះ ហុក នុន ភេទស្រី អាយុ ៨៥ឆ្នាំ, ឈ្មោះ ឈុំ ណប ភេទស្រី អាយុ ៦២ឆ្នាំ, ឈ្មោះ សុខ លន ភេទស្រី អាយុ ៨៧ឆ្នាំ, ឈ្មោះ ហេង ខេមរៈ ភេទប្រុស អាយុ ៦៤ឆ្នាំ, និង ឈ្មោះ ភោក ភួន ភេទប្រុស អាយុ ៨៦ឆ្នាំ៕