អ.ន.ក. ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសមាជិកចំនួន០៦គ្រួសារ 

អ.ន.ក. ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសមាជិកចំនួន០៦គ្រួសារ 

16 កក្កដា 2026
1 នាទីអាន

អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ២៤,០០០,០០០រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិកសមាគមចំនួន​ ០៦គ្រួសារ ក្នុងនោះនៅស្រុករលាប្អៀរ ចំនួន ០១គ្រួសារ ស្រុកកំពង់លែង ០២គ្រួសារ ស្រុកបរិបូណ៌ ០១គ្រួសារ និងស្រុកទឹកផុស ចំនួន០២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល៕

ចែករំលែកអត្ថបទនេះ