អ.ន.ក. ខេត្តស្ទឹងត្រែង រៀបចំពិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតាជនអតីតយុទ្ធជន និងនិវត្តជន
27 កក្កដា 2026
នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញមកសំណេះសំណាល និងប្រគល់សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ ព្រមទាំងប្រេងឥន្ធនៈ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីធ្វើការងារមនុស្សធម៌ ឧបត្ថម្ភដល់គ្រួសារវីរៈកងទ័ពជួរមុខ អតីតយុទ្ធជន និវត្តជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលជួបការលំបាក និង រងគ្រោះ ដោយគ្រោះមហន្តរាយនានា នៅទូទាំងខេត្តកំពង់ឆ្នាំង ។
អំណោយទាំងនោះរួមមាន៖ អង្ករ ២០តោន, ស៊ីម៉ង់ត៍ ២០តោន, ស័ង្កសី ៦,០០០សន្លឹក, មី ៣០០កេស, ត្រីខ ៣០០យួរ, ទឹកត្រី ៣០០យួរ, ទឹកស៊ីអីវ ៣០០យួរ, ប្រេងសាំង ៣,០០០លីត្រ និងប្រេងម៉ាស៊ូត ៣,០០០លីត្រ៕
27 កក្កដា 2026
6 កក្កដា 2026
29 មិថុនា 2026