អ.ន.ក. ខេត្តព្រៃវែង នាំយកថវិកាបេឡាមេរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ២គ្រួសារ
30 កញ្ញា 2026
លោក រស់ នឿន អនុប្រធាន អ.ន.ក. ខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន កាលពីរសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អ.ន.ក. នាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ១២,០០០,០០០៛ ទៅប្រគល់ជូនគ្រួសារសពសមាជិកដែលទទួលមរណភាពចំនួន ០៣ គ្រួសារ ឈ្មោះ សើ ម៉ី ភេទប្រុស អតីតយុទ្ធជនពិការ នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន, ឈ្មោះ ងៀង ទ័ព ភេទ ប្រុស អតីតយុទ្ធជនពិការ នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងឈ្មោះ ប៉ិន សៀប ភេទប្រុស ជានិវត្តជន នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៤,០០០,០០០ រៀល៕