អនុប្រធានប្រចាំការ អ.ន.ក.ខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃវត្តភ្នំត្រោក
20 កញ្ញា 2026
ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុក អេងជាង ស្នងការរងនគរបាល និងជាអនុប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ អ.ន.ក. ចុះពិនិត្យស្ថានភាពជីវភាព សាកសួរសុខទុក្ខ និងនាំយកអំណោយជូនសមាជិក អ.ន.ក. ខេត្តកំពង់ស្ពឺ ដែលមានជីវភាពខ្វះខាតខ្លាំងចំនួន ៩គ្រួសារដែលក្នុងនោះមានចំនួន ៦គ្រួសាររស់នៅក្នុង ក្រុងច្បារមន និងចំនួន ៣គ្រួសាររស់នៅក្នុងស្រុកសំរោងទង។ អំណោយដែលចែកជូនរបស់សាខាកាកបាទក្រហមខេត្តក្នុង១គ្រួសារទទួលបានអំណោយមាន អង្ករ ២៥គីឡូក្រាម, មីចំនួន ១កេស, ទឹកសុីអ៊ីវ១យួរ, ទឹកត្រី ចំនួន ១យួរ, ប្រេងឆា១ដប, ត្រីខចំនួន ១យួរ និងថវិកាចំនួន ៥មុឺន រៀល៕
20 កញ្ញា 2026
4 កញ្ញា 2026
2 កញ្ញា 2026