អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
ឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសមាគម អ.ន.ក.ខេត្តកំពង់ស្ពឺ បានចាត់តំណាងក្រុមការងារ អ.ន.ក.ក្រុង-ស្រុក និងឃុំ-សង្កាត់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ២៨លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ចំនួន ៧គ្រួសារ នៅស្រុកឱរ៉ាល់ចំនួន ១គ្រួសារ, ស្រុកបសេដ្ឋចំនួន ១គ្រួសារ, ស្រុកថ្ពងចំនួន ២គ្រួសារ, ក្រុងច្បារមនចំនួន ២គ្រួសារ និងស្រុកសំរោងទងចំនួន ១គ្រួសារ សមាគម អ.ន.ក ស្រុកបសេដ្ឋ៕