អ.ន.ក. ខេត្តកំពង់ស្ពឺ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន ៨គ្រួសារ

អ.ន.ក. ខេត្តកំពង់ស្ពឺ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន ៨គ្រួសារ

25 កញ្ញា 2026
1 នាទីអាន

ក្រុមការងារលេខាធិការដ្ឋានខេត្តតំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ស្ពឺ បានចាត់តំណាងក្រុមការងារ អ.ន.ក ក្រុង/ស្រុក និងឃុំ/សង្កាត់ នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៣២,០០០,០០០រៀល និងលិខិតចូលរួមរំលែកមរណទុក្ខរបស់    សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ជូនដល់គ្រួសារសពសមាជិកចំនួន ៨គ្រួសារ ស្ថិតនៅស្រុកភ្នំស្រួច ចំនួន ២គ្រួសារ, ស្រុកឱរ៉ាល់ ចំនួន ១គ្រួសារ, ស្រុកថ្ពង ចំនួន ១គ្រួសារ , ស្រុកបសេដ្ឋ ចំនួន ១គ្រួសារ, ស្រុកគងពិសីចំនួន ១គ្រួសារ និងស្រុកសំរោងទង ចំនួន ២គ្រួសារ។

១.ឈ្មោះ សុខ សារឹម ភេទប្រុស អាយុ ៦២ឆ្នាំ (ជនពិការ) ដែលបានទទួលមរណភាព នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិក្រាំងស្យា ឃុំគិរីវន្ដ ស្រុកភ្នំស្រួច។

២.ឈ្មោះ នឹម ហឿន ភេទស្រី អាយុ ៧៣ឆ្នាំ (គ្រួសារជនពលី) ដែលបានទទួលមរណភាព នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

៣.ឈ្មោះ ញឹប ប៊ីន ភេទប្រុស អាយុ ៥១ឆ្នាំ (ជនពិការ) ដែលបានទទួលមរណភាពថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

៤.ឈ្មោះ ឡុង ធួន ភេទស្រី អាយុ ៨៥ឆ្នាំ (គ្រួសារជនពលី) ដែលបានទទួលមរណភាព នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។

៥.ឈ្មោះ ប្រុក ភុន ភេទប្រុស អាយុ ៦៥ឆ្នាំ (និវត្តជន) ដែលបានទទួលមរណភាព នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិតានក ឃុំភក្ដី ស្រុកបសេដ្ឋ។

៦.ឈ្មោះ ជាង ឃុនលី ភេទប្រុស អាយុ ៦២ឆ្នាំ (ជនពិការ) ដែលបានទទួលមរណភាព នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី។

៧.ឈ្មោះ ជា សាវឿន ភេទប្រុស អាយុ ៦៤ឆ្នាំ (ជនពិការ) ដែលបានទទួលមរណភាព នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិត្រពាំងក្រសាំង ឃុំក្រាំងអំពិល ស្រុកសំរោងទង។

៨.ឈ្មោះ ឈឹម កែម ភេទស្រី អាយុ ៩២ឆ្នាំ (គ្រួសារជនពលី) ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិទួលតាសុខ ឃុំសែងដី ស្រុកសំរោងទង៕

ចែករំលែកអត្ថបទនេះ