អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
ក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាពជីវភាពរបស់សមាជិក អ.ន.ក. ដែលមានជីវភាពខ្វះខាតខ្លាំង និងនាំយកអំណោយចែកជូនសមាជិកចំនួន ១០គ្រួសាររស់នៅក្នុងស្រុកឱរ៉ាល់។ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម ចំនួន១បាវ មីចំនួន ១កេស ទឹកសុីអ៊ីវ-ទឹកត្រី ចំនួន ១យួរ ប្រេងឆាចំនួន ១ដប ត្រីខចំនួន ១យួរ និងថវិកាចំនួន ៥មុឺនរៀល៕