អ.ន.ក. ស្រុកសំរោង នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
20 តុលា 2026
វរសេនីយ៍ឯក ហុក អេងជាង ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្តកំពង់ស្ពឺ រួមពីលោកវរសេនីយ៍ឯក អ៊ុច សម្បត្តិ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាពរបស់សមាជិក អ.ន.ក.ខេត្តកំពង់ស្ពឺ ដែលមានជីវភាពខ្វះខាតខ្លាំងចំនួន ៨គ្រួសាររស់នៅក្នុងស្រុកភ្នំស្រួច និងបាននាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តជូនចំពោះគ្រួសារសមាជិក អ.ន.ក.ទាំងនោះដោយក្នុង១គ្រួសារទទួលបាននូវអង្ករចំណុះ ២៥គីឡូក្រាម ចំនួន១បាវ មីចំនួន ១កេស ទឹកសុីអ៊ីវ-ទឹកត្រី ចំនួន ១យួរ ប្រេងឆាចំនួន ១ដប ត្រីខចំនួន ១យួរ និងថវិកាចំនួន ៥មុឺនរៀល៕
20 តុលា 2026
19 តុលា 2026
2 តុលា 2026