ឯកឧត្តម អ៊ុំ សុខ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក.ខេត្តស្វាយរៀង។
6 កក្កដា 2026
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ ដែលរួមមានលោកឧត្តមសេនីយ៍ត្រី ឯក សាលួត ស្នងការរង ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារ និងអតីតយុទ្ធជនចំនួន ២០គ្រួសារ នៅវត្តក្រាំងចេក ស្ថិតក្នុងភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ ក្រុមការងារបាននាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ប្រគល់ជូនគ្រួសារទាំង ៧០គ្រួសារ ដោយក្នុង មួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគ ព្រមទាំងថវិកាចំនួន ២០.០០០រៀល៕
6 កក្កដា 2026
6 កក្កដា 2026
29 មិថុនា 2026