អ.ន.ក. ខេត្តកំពង់ធំ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក

អ.ន.ក. ខេត្តកំពង់ធំ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក

13 សីហា 2026
1 នាទីអាន

នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ឈ្មោះ អ៊ុក ផាវ អាយុ ៦៣ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

ចែករំលែកអត្ថបទនេះ