អ​.ន​.ក​. ខេត្ត​កំពង់ធំ​ ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជននៅស្រុក​សណ្តាន់

អ​.ន​.ក​. ខេត្ត​កំពង់ធំ​ ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជននៅស្រុក​សណ្តាន់

24 កក្កដា 2026
1 នាទីអាន

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្ត បាននាំយកសារលិខិតចូលរួមរំលែក​ទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងថវិកាបេឡាមរណសង្គ្រោះ ព្រមទាំង​អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីត​យុទ្ធជន និងគោរពវិញ្ញាណក្ខន្ធ​លោកព្រិន្ទបាលឯក នួន យស់ អាយុ ៥៧ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ ​នៅ​ភូមិ​តាំង​ក្រសៅ​ ឃុំ​ងន​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ។

ចែករំលែកអត្ថបទនេះ