អ.ន.ក. ស្រុកបាធាយ នាំយកថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពសមាជិក
29 កក្កដា 2026
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក.ខេត្តកណ្ដាល ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសព សមាជិក ឈ្មោះ ខាំ សាមឿន ភេទប្រុស ជនពិការ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តា។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី នៃ និយម ក៏បាននាំយកថវិកា ឯកឧត្តម គួច ចំរើន ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពសរុបចំនួន ២.១០០.០០០រៀល ព្រមទាំង អង្ករចំនួន ១០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕