អ.ន.ក. ខេត្តកណ្តាល នាំថវិកា១០លានរៀលជូនគ្រួសារសពសមាជិក

អ.ន.ក. ខេត្តកណ្តាល នាំថវិកា១០លានរៀលជូនគ្រួសារសពសមាជិក

3 កញ្ញា 2026
1 នាទីអាន

នៅរសៀលថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ លី វុទ្ធី មេបញ្ជាការរង តំបន់ប្រតិបត្តិ​ការសឹករងកណ្តាល​ បានដឹកនាំក្រុមការងារ អ.ន.ក. ខេត្ត និងនាយទាហាននៅក្នុងទីបញ្ជាការ នាំយកថវិកាវិភាគទានយោធិនមរណភាព កងយោធពលខេមរភូមិន្ទកងទ័ពជើងគោកចំនួន ១០.០០០.០០០ រៀល ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ធៀន ចែម ជំនួយការផ្នែកសឹករងពញាឮ ជាយោធិនចូលនិវត្តន៍ ដែលបានទទួលមរណភាពនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល៕

ចែករំលែកអត្ថបទនេះ