អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
គណៈកម្មាធិការ អ.ន.ក ស្រុកខ្សាច់កណ្ដាល ដឹកនាំដោយ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អ.ន.ក ស្រុកខ្សាច់កណ្ដាល នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនពលី ឈ្មោះ ហ៊ុន អ៊ឹម ភេទស្រី រស់នៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ។
រូបភាព អ.ន.ក ស្រុកខ្សាច់កណ្ដាល