អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក.ស្រុកគិរីវង់ ដឹកនាំដោយលោក សែស សឿង អភិបាលរងស្រុក ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន នាំយក ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៨,០០០,០០០រៀល, លិខិតរំលែកមរណទុក្ខ, អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស និងមី ១កេស, ជូនគ្រួសារនៃសពចំនួន ២សព ឈ្មោះ មួង សារឿន ភេទប្រុស មានទីលំនៅភូមិពីងពង់ ឃុំសោម ស្រុកគិរីវង់ និងឈ្មោះ នាង សារឿន ភេទ ប្រុស មានទីលំនៅភូមិត្រយឹង ឃុំរាមអណ្ដើក ស្រុកគិរីវង់៕