អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

11 វិច្ឆិកា 2026
1 នាទីអាន

អ.ន.ក.ស្រុកគិរីវង់ ដឹកនាំដោយលោក សែស ប្រាក់ពិសាល អភិបាលរងស្រុកគិរីវង់ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤.០០០.០០០រៀលនិងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសព ឈ្មោះ ម៉ៅ សាវេន ភេទ ប្រុស មានទីលំនៅ ភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្នុងឱកាសនោះដែរលោកអភិបាលរងស្រុកគិរីវង់ និងក្រុមការងារ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃអភិបាលខេត្តតាកែវ និងជាប្រធាន អ.ន.ក. ខេត្ត ឧបត្ថម្ភជូនគ្រួសារនៃសព អង្ករ ២៥គីឡូ ទឹកបរិសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ផងដែរ៕

ចែករំលែកអត្ថបទនេះ