អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

19 វិច្ឆិកា 2026
1 នាទីអាន

លោក ងួន ឌីណា អភិបាលស្រុក និងជាប្រធាន អ.ន.ក.ស្រុកគិរីវង់ និងក្រុមការងារ អ.ន.ក. កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អ.ន.ក. នាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៤,០០០,០០០រៀល លិខិតរំលែកមរណទុក្ខ រួមនឹងអំណោយរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្តតាកែវ រួមមាន អង្ករ ២៥គីឡូក្រាម, ទឹកបរិសុទ្ធ ១កេស, មី ១កេស, ទឹកត្រី ១យួរ, និងទឹកស៊ីអ៊ីវ ១យួរ ជូនគ្រួសារសពសមាជិកឈ្មោះ ត្រាន់ ហ៊ួន ភេទប្រុស មានទីលំនៅ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ៕

ចែករំលែកអត្ថបទនេះ