អ.ន.ក.ស្រុកគិរីវង់ ចុះប្រគល់ប្រាក់បេឡាមរណសង្រ្គោះជូនគ្រួសារសពជាសមាជិក

អ.ន.ក.ស្រុកគិរីវង់ ចុះប្រគល់ប្រាក់បេឡាមរណសង្រ្គោះជូនគ្រួសារសពជាសមាជិក

21 កក្កដា 2026
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក.ស្រុកគិរីវង់ ដឹកនាំដោយលោក ងួន ឌីណា  អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ចុះប្រគល់ប្រាក់បេឡាមរណសង្រ្គោះចំនួន ៨លានរៀលជូនគ្រួសារសពចំនួន ២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល ព្រមទាំងបានផ្តល់អំណោយគ្រឿងឧបភោគបរិភោគមួយចំនួន។ ក្នុងនោះ ទី១ ឈ្មោះ អ៊ី ប្រុស ភេទ ប្រុស និវត្តជន មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ និងទី២ ឈ្មោះ ឈន សារឿន ភេទ ប្រុស និវត្តជន មានទីលំនៅភូមិដើមរំដែល ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ៕

ចែករំលែកអត្ថបទនេះ