អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ និងជាប្រធាន អ.ន.ក. ស្រុកគិរីវង់ តំណាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត បាននាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) និងអំណោយ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនសមាជិក អ.ន.ក. ឈ្មោះ រុន សុន ភេទប្រុស មានទីលំនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។