អ.ន.ក.ខេត្តស្ទឹងត្រែង ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
29 កញ្ញា 2026
លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសពជាសមាជិក ឈ្មោះ ប្រាក់ ដន ភេទ ប្រុស និវត្តជន មានទីលំនៅភូមិ ប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ អ.ន.ក.ស្រុកកោះអណ្តែត បាននាំយកអំណោយសប្បុរសធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនគ្រួសារសព មានជាគ្រឿងឧបភោគបរិភោគ៕