គណៈកម្មាធិការ អ.ន.ក. ស្រុកកោះអណ្តែត នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន០៣គ្រួសារ

គណៈកម្មាធិការ អ.ន.ក. ស្រុកកោះអណ្តែត នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន០៣គ្រួសារ

19 តុលា 2026
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក. ស្រុកកោះអណ្តែត ដឹកនាំដោយ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកកោះអណ្តែត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ និងក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន នាំយកប្រគល់ថវិកាបេឡាមរណសង្រ្គោះចំនួន ១២.០០០.០០០រៀលនិងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារសព ឈ្មោះ ប្រាជ្ញ លី ភេទស្រី មានទីលំនៅភូមិវត្តស្លា ឃុំក្រពុំឈូក ស្រុកកោះអណ្តែត, ឈ្មោះ សំ ណយ ភេទប្រុស មានទីលំនៅភូមិវត្តស្លា ឃុំក្រពុំឈូក ស្រុកកោះអណ្តែត និងឈ្មោះ ម៉ឹង ស ភេទស្រី មានទីលំនៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្នុងឱកាសនោះដែរលោកអភិបាលស្រុក និងក្រុមការងារ ក៏បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម និងឃីត ១កញ្ចប់ ផងដែរ៕

ចែករំលែកអត្ថបទនេះ