អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តកោះកុង កាលព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ញើញចុះសួរសុខទុក្ខ និងយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល រួមទាំងថវិកា ៥០ម៉ឺន របស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយស អ.ន.ក. ខេត្ត និងអំណោយ អង្ករ មី ទឹកត្រី ប្រគល់ជូនដល់គ្រួសារនៃសពលោក ឯក ឈុនលី (និវត្តជន) ជាសមាជិក អ.ន.ក. នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគគាពាធ៕