លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
នៅថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២៦ លោក គង់ សុមន្នី អនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាង លោកជំទាវ ឈី វ៉ា អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៨លានរៀល និងអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគមួយចំនួនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនគ្រួសារសពសមាជិកទី១ លោក ព្រំ ផាត ជាអតីតយុទ្ធជន និងគ្រួសារសពសមាជិកទី២ លោកស្រី ទី ឈិន គ្រួសារជនមរណៈ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល៕