អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
នាព្រឹកថ្ងៃទី០៩ខែ កញ្ញាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត តំណាង លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ អ.ន.ក.ខេត្ត អញ្ជើញចុះសួរសុខទុក្ខគ្រួសារសពជាសមាជិក និងបាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤ លានរៀលរួមនឹងអំណោយអង្ករចំនួន ៥០គីឡូក្រាម មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស និងថវិកាឧបត្ថម្ភបន្ថែមរបស់លោកជំទាវ ឈី វ៉ា ចំនួន៥០មុឺនរៀល និងទឹកក្រូចចំនួន ៤ កេសតូច ជូនគ្រួសារសពឈ្មោះ គឹម កក្កដា មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី៤ ខែ កញ្ញាឆ្នាំ២០២៦៕