អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងបាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ នៃសមាគម បានប្រគល់ជូនដល់គ្រួសារនៃសពលោក ស៊ឹម រឿន (ជនពិការ) ជាសមាជិក អ.ន.ក.មានទីលំនៅ ភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង៕