អ.ន.ក. ខេត្តកោះកុងនាំអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនដល់គ្រួសារសពនិវត្តជនមួយគ្រួសារ

អ.ន.ក. ខេត្តកោះកុងនាំអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនដល់គ្រួសារសពនិវត្តជនមួយគ្រួសារ

15 មករា 2026
1 នាទីអាន

នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. ខេត្ត  ចុះសួរសុខទុក្ខ និងប្រគល់ជូនថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារនៃសព ឯកឧត្តម កាន់ ណាំង (និវត្តជន) ជាសមាជិក អ.ន.ក. និងជាទីប្រឹក្សារបស់ក្រសួងការពារជាតិ មានទីលំនៅនៅភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រៅពីប្រគល់ថវិកាបេឡាមរណសង្រ្គោះដល់គ្រួសារសពរួចហើយ  ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ  ក៏បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្តរួមមាន៖ អង្ករចំនួន ២បាវធំ ស្មើចំនួន១០០គីឡូក្រាម, មីចំនួន២កេសតូច, ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស, ទឹកក្រូចចំនួន១កេស, ទឹកសុទ្ធចំនួន១កេស។ ជាមួយគ្នានេះដែរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស អ.ន.ក. ខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀលជូនគ្រួសារសពនិវត្តជនខាងលើផងដែរ។

រូបភាព អ.ន.ក. ខេត្តកោះកុង

ចែករំលែកអត្ថបទនេះ