អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារសពមួយគ្រួសារគឺលោក សាត សេរីវឌ្ឍនា រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង ក៏បាននាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានអង្ករចំនួន ២បាវតូច មី ១កេស ទឹកត្រី ១កេស ទឹកសុីអុីវ ១កេស និងថវិកាចំនួន១១៨០០០០រៀល។
ជាមួយគ្នានោះ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស អ.ន.ក ខេត្ត បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០មុឺនរៀល កងវរសេនាតូច៣៣៧ ឧបត្ថម្ភថវិកាចំនួន ៦០មុឺនរៀល និងលោក ថូវ ប៊ុនកេ មេឃុំ និងជាប្រធានកិត្តិយស អ.ន.ក ឃុំបាក់ខ្លង ឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល។
រូបភាព៖ អ.ន.ក ខេត្តកោះកុង