អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកោះកុង នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ជូនគ្រួសារសពជាសមាជិក ស.អ.ក លោក កៅ មុី រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ខេត្ត ក៏បាននាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ អង្ករចំនួន ២បាវតូច ស្មេី ៥០គីឡូក្រាម មីចំនួន ២កេសតូច ទឹកត្រីចំនួន ១កេស ទឹកសុីអុីវចំនួន ១កេស ទឹកក្រូចចំនួន ១កេស និងទឹកសុទ្ធចំនួន ១កេស ។
ជាមួយគ្នានោះ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស ស.អ.ក. ខេត្ត បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០មុឺនរៀល ផងដែរ។
រូបភាព ស.អ.ក ខេត្តកោះកុង