អ.ន.ក.ស្រុកគាស់ក្រឡា នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន

អ.ន.ក.ស្រុកគាស់ក្រឡា នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន

1 កុម្ភៈ 2026
1 នាទីអាន

លោក ឌី សុបិន អភិបាលរងស្រុក និងលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនៃអធិការដ្ឋាននគរបាលស្រុក តំណាង អ.ន.ក.ស្រុកគាស់ក្រឡ ដឹកនាំក្រុមការងារ នាំយកថវិកាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល(បួនលានរៀល)ប្រគល់ជូនគ្រួសារអតីតយុទ្ធជនឈ្មោះ គ្រី ហៃ ភេទប្រុស អាយុ ៧៣ឆ្នាំ (និវត្តជន) ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយរោគាពាធ មានទីលំនៅភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការនាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជននេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ កន្លងទៅ។

ចែករំលែកអត្ថបទនេះ