អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
លោក អ៊ុច រ៉ាស៊ី អនុប្រធាន ស.អ.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ប្រធានគណៈកម្មាធិការស.អ.កខេត្ត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ១២ លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនសមាជិក ស.អ.ក ចំនួន ៣គ្រួសារ ក្នុងខេត្តក្រចេះ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសាររួមមាន៖
១. លោក វ៉ាន់ គា រស់នៅភូមិទី២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មានកូនឈ្មោះ វ៉ាន់ ប៊ុនស៊ា ភេទប្រុស ជាអ្នកទទួលបណ្តាំ ។
២. លោក សុខ ចំរើន រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ បានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ មានកូនឈ្មោះ សុខ ឌីនីតត្រា ភេទស្រី ជាអ្នកទទួលបណ្តាំ ។
៣. លោក ស៊ុម រ៉ាវុធ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មានកូនឈ្មោះកែវ បញ្ញារ៉ាពី ភេទប្រុស ជាអ្នកទទួលបណ្តាំ។
រូបភាព៖ ស.អ.ក ខេត្តក្រចេះ