លោកជំទាវ ឈី វ៉ា នាំយកអំណោយ និងថវិកាបេឡាមករណសង្គ្រោះជូនគ្រួសារសពសមាជិក

លោកជំទាវ ឈី វ៉ា នាំយកអំណោយ និងថវិកាបេឡាមករណសង្គ្រោះជូនគ្រួសារសពសមាជិក

16 កញ្ញា 2026
1 នាទីអាន

នៅរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកោះកុង បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត, លេខាធិការដ្ឋាន អ.ន.ក.ខេត្ត, អ.ន.ក ក្រុងខេមរភូមិន្ទ, សាខា អ.ន.ក.សង្កាត់ ស្មាច់មានជ័យ ចុះសួរសុខទុក្ខដល់គ្រួសារនៃសពជាសមាជិក អ.ន.ក. ឈ្មោះ អ៊ូច ម៉ុន ភេទប្រុស មានទីលំនៅ ភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែ កញ្ញាឆ្នាំ២០២៦ ដោយរោគគាពាធ។

ក្នុងឱកាសនោះលោកជំទាវ ឈី វ៉ា ប្រធាន អ.ន.ក.ខេត្តកោះកុង ក៍បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤ លានរៀល និងអំណោយមនុស្សធម៌ដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពសមាជិករួមមាន៖ អង្ករ ៥០គីឡូក្រាម មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស និងថវិការបស់លោកជំទាវ ឈី វ៉ា ចំនួន៥០មុឺនរៀល៕

ចែករំលែកអត្ថបទនេះ