អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តកោះកុង បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ រួមនឹងថវិកាបេឡាមរណសង្គ្រោះ ជូនដល់គ្រួសារសពអតីតយុទ្ធជន និងនិវត្តជនចំនួន ៣គ្រួសារ នៅក្រុងខេមរភូមិន្ទ ដោយក្នុង១គ្រួសារទទួលថវិកាបេឡាមរណសង្គ្រោះ ៤.០០០.០០០រៀល។
បន្ថែមពីនោះ លោកជំទាវប្រធានក៏បាននាំយកនៅអំណោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនបន្ថែមរួមមាន អង្ករ ៥០គីឡូក្រាម, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ និងថវិកាឧបត្ថម្ភផ្ទាល់ពី លោកជំទាវ ឈី វ៉ា ចំនួន ៥០០.០០០រៀល, ថវិកាលោកឧត្តមសេនីយ៍ទោ គង់ មនោ ចំនួន ៤០០.០០០រៀល (ជូនគ្រួសារសព លោក មាឃ សាវ័ន្ត) ផងដែរ។
ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមការងារក៏បានក្រើនរំលឹកដល់ក្រុមគ្រួសារសព ឱ្យអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ៕