លោកជំទាវ ឈី វ៉ា អញ្ជើញដឹកនាំគណៈប្រតិភូ អ.ន.ក. នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារ ឯកឧត្តម កាយ សំរួម

លោកជំទាវ ឈី វ៉ា អញ្ជើញដឹកនាំគណៈប្រតិភូ អ.ន.ក. នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារ ឯកឧត្តម កាយ សំរួម

10 សីហា 2026
1 នាទីអាន

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកោះកុង កាលពីថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤ លានរៀល និងអំណោយមនុស្សធម៌ដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសព ឯកឧត្តម កាយ សំរួម អតីតប្រធានក្រុមប្រឹក្សាខេត្ត កោះកុង និងជាទីប្រឹក្សារាជរដ្ឋាភិបាល កម្ពុជា ជាសមាជិក អ.ន.ក. មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អំណោយដែលយកមកជូនគ្រួសារសពរួមមាន៖

១.អង្ករចំនួន២បាវធំ ស្មើចំនួន ១០០គីឡូក្រាម មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស។

 ២.លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ ន ក ខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល និងទឹកក្រូចចំនួន ៤ កេសតូច ។

ចែករំលែកអត្ថបទនេះ