លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន
28 កក្កដា 2026
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) អញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការមប្រើការងារនៅក្រសួងព័ត៌មាន លោក គង់ ហួន ជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិ និងលោក ប៉ាន សាន់ ជាអតីតមន្ត្រីរាជការបម្រើការងារនៅអគ្គលេខាធិការដ្ឋាន។
ពិធីនេះអមដំណើរដោយ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក. វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន និងលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន។
ក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បាននាំយកអំណោយដែលជាអំណោយជូននិវត្តជនទាំង២រូប ដោយម្នាក់ៗទទួលបានអង្ករ ៣បេ, មី ២កេស, ត្រីខ ១កេសធំ, ទឹកសុទ្ធ ២កេសធំ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ។
ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជូនដំណឹងអំពីការចុះឈ្មោះជាចូលសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់និវត្តជនទាំងពីររូបផងដែរ។ លោកជំទាវបានបញ្ជាក់ថា ការចូលជាសមាជិកសមាគមធ្វើឡើងក្នុងការភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និត ដោយស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណពីថ្នាក់ដឹកនាំចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក។
ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខនិវត្តជនក្រសួងព័ត៌មាន លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា ហើយជានិច្ចកាលឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានព័ត៌មាន តែងតែនឹករលឹកដល់គុណបំណាច់របស់និវត្តជនដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា៕
រូបភាព៖ ឡុង ដេវីត
28 កក្កដា 2026
24 កក្កដា 2026
17 កក្កដា 2026