លោកជំទាវ ទុយ សិរីរតនៈ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូន និវត្តជនអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន
25 កញ្ញា 2026
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) អញ្ជើញដឹកនាំសមាជិកអ.ន.ក. វិស័យព័ត៌មាន ចុះសួរសុខទុក្ខនិវត្តជននៃក្រសួងព័ត៌មានចំនួន ៣រូប៖ ១. លោកស្រី សាលី វណ្ណា អតីតមន្ត្រីនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ២. លោក ច័ន្ទ ណារិន អតីតមន្ត្រីនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង៣. លោកស្រី ណយ ស៊ីថា អតីតមន្ត្រីនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ AKP/ឡាយ សារ៉ុម
25 កញ្ញា 2026
18 កញ្ញា 2026
6 កញ្ញា 2026