លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានដែលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ
17 កក្កដា 2026
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) អមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត់ រដ្ឋលេខាធិការ និងជាសមាជិក អ.ន.ក. វិស័យព័ត៌មាន, លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក. វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន និងលោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៧ បានអញ្ជើញចុះសួរសុខទុក្ខ លោក ភឿង ភឺន ដែលជាអតីតមន្ត្រីរាជការ បម្រេីការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) ក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ និវត្តជនក្នុងម្នាក់ៗទទួលបានអង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និទ្ធ និងទទួលបានការយកចិត្តទុកដាក់បន្ថែម។
ការចុះសួរសុខទុក្ខនេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក។
ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខនិវត្តជនក្រសួងព័ត៌មាន លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា ហើយជានិច្ចកាលឯកឧត្តម ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានព័ត៌មាន តែងតែនឹករលឹកដល់គុណបំណាច់របស់និវត្តជនដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
សូមជម្រាបជូនផងដែរថា និវត្តជន ដែលជាអតីតមន្រ្តីរាជការរបស់ក្រសួងព័ត៌មាន ខ្លះបានផ្លាស់ប្តូរទីលំនៅ ពុំអាចទំនាក់ទំនងបាន និងខ្លះទៀតបានមកស្នាក់អាស្រ័យជាមួយបងប្អូន កូន ក្មួយ ជាដេីម ។
រូបភាព: AKP/លោក ខឹម សុវណ្ណារ៉ា
17 កក្កដា 2026
16 កក្កដា 2026
9 កក្កដា 2026