លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក. ខេត្តកណ្ដាល ស្រុកលើកដែក ដឹកនាំដោយ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក និងជាប្រធាន អ.ន.ក.ស្រុកលើកដែក បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់គ្រួសារសពជាសមាជិក ឈ្មោះ ស៊ឹម លី ភេទប្រុស រស់នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល៕