លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
អ.ន.ក. ស្រុកល្វាឯម ដឹកនាំដោយ លោក ញ៉ឹក សាត អភិបាល នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសព ឈ្មោះ សែន តឿ ភេទស្រី មានទីលំនៅ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងឱកាសនោះដែល អ.ន.ក.ស្រុក ក៏បានឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕