សមាជិក អ.ន.ក.ខេត្តកណ្តាល ចំនួន៥០គ្រួសារបានចាប់ឆ្នោតទទួលផ្ទះ និងដីឡូតិ៍
4 មេសា 2026
នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូត៍លំនៅឋាន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ ពិធីចាប់ឆ្នោតប្រគល់លេខផ្ទះនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគម និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ព្រមទាំងគ្រួសារគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ទាំង១២៦គ្រួសារ៕