លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារ អ.ន.ក.ខេត្តប៉ៃលិន ដឹកនាំដោយ លោក រស់ នឿន អនុប្រធាន អ.ន.ក.ខេត្ត តំណាង លោកជំទាវ បាន ស្រីមុំ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ១៦លានរៀល ទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ដែលទទួលមរណភាពចំនួន ៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល៕