អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
លោក រស់ នឿន អភិបាលរងខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្តប៉ៃលិន តំណាង លោកជំទាវ បាន ស្រីមុំ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ តំណាងលេខាធិការដ្ឋាន លោកង៉ែត វុទ្ធី ប្រធានសាខាមូលនិធិជាតិជំនួយសង្គម និងក្រុមការងារអ.ន.ក.ស្រុកសាលាក្រៅ និង សាខាអ.ន.ក.ឃុំស្ទឹងកាច់ បាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៤លានរៀល ទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ឈ្មោះ ប៊ូ នុត ភេទប្រុស ជាអតីតយុទ្ធជនពិការ រស់នៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕