អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ អ.ន.ក. ខេត្តប៉ៃលិន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ នាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៨,០០០,០០០៛ (ប្រាំបីលានរៀល) ទៅប្រគល់ជូនគ្រួសារសពលោក កុក បេន ជាអតីតយុទ្ធជនពិការ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដោយសារជំងឺ មានទីលំនៅភូមិអូរតាវ៉ៅ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងគ្រួសារសពអតីតយុទ្ធជនពិការ លោក សៀង ប៊ុន ឆិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយសារជំងឺ មានទីលំនៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។