អ.ន.ក. ខេត្តកំពង់ចាម នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
8 ឧសភា 2026
អ.ន.ក. ខេត្តប៉ៃលិនដឹកនាំដោយ លោក រស់ នឿន អនុប្រធាន អ.ន.ក. ខេត្តប៉ៃលិន និងក្រុមការងារអ.ន.ក.ថ្នាក់ក្រុង និងសាខាអ.ន.ក.សង្កាត់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៨,០០០,០០០៛ ទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមចំនួន ០២គ្រួសារ ទី១ ឈ្មោះ ស្វាយ ធី ភេទប្រុស ជាអតីតយុទ្ធជនពិការ រស់នៅភូមិទួលនិម្មិត សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងទី២ ឈ្មោះ អ៊ុក ជ្រុន ភេទប្រុស ជាអតីតយុទ្ធជនពិការ រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន៕