អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
លោក តន ឆៃ អនុប្រធានប្រចាំការ អ.ន.ក.ខេត្តស្ទឹងត្រែង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ខេត្ត និង អ.ន.ក.ស្រុកថាឡាបរិវ៉ាត់ ចុះប្រគល់ប្រាក់បេឡាមរណសង្រ្គោះជូនដល់គេហដ្ឋាននៃគ្រួសារសព ចំនួន១ គ្រួសារ ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ ឌឹម សារឹម ភេទប្រុស មានទីលំនៅ ភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅក្នុងឱកាសនោះដែរក៏បាននាំយកសម្ភារៈជូនដល់គ្រួសារសព ទទួលបានរួមមាន៖ អង្ករចំនួន ៥០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ២កេស, ភេសជ្ជៈចំនួន២ កេស ដែលជាសម្ភារៈរបស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង៕