អ.ន.ក.ស្រុកប្រាសាទបាគង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
25 កញ្ញា 2026
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ អ.ន.ក. ខេត្តដឹកនាំដោយ លោក រស់ នឿន អនុប្រធាន អ.ន.ក. ខេត្តប៉ៃលិន បាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ១២លានរៀល ទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនចំនួន ០៣គ្រួសារ ទី១ ឈ្មោះ ម៉ែន សំអាត ភេទប្រុស ជានិវត្តជន រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា, ទី២ ឈ្មោះ ទន់ នឿន ភេទស្រី ជាគ្រួសារជនពលី រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា និងទី៣ ឈ្មោះ ស៊ាន សុភឿត ភេទប្រុស ជាអតីតយុទ្ធជនពិការ រស់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕